ដំបូងសូមឱ្យយើងយល់ពីអ្វីដែលធ្វេីអោយឡិការស្វ័យប្រវត្តិដំនេីរការ?


Mechanical គឺជាប្រភេទនាឡិកាដែលចំណាស់ជាងគេបំផុតរបស់ពិភពលោក។ ប៉ុន្តែដោយសារតែវាដំណើរការដោយចលនា ភាពត្រឹមត្រូវនៃដំនេីរការរបស់នាឡិកាអាចរងផលប៉ះពាល់ដោយបរិយាការជុំវិញរបស់វា។
ភាពត្រឹមត្រូវនៃនាឡិកានៅតែអាចរងផលប៉ះពាល់ដោយសីតុណ្ហភាព ម៉ាញ៉េទិច ការឆក់ ឬការតំរង់ទិស
សីតុណ្ហភាព
ប្រសិនបើនាឡិការបស់អ្នកត្រូវបានប៉ះពាល់នឹងសីតុណ្ហភាពខ្ពស់ វាអាចធ្វេីដំណើរការយឺតរឺលឿនជាងធម្មតា ដោយសារកំដៅអាចប៉ះពាល់ដល់ភាពតានតឹងនឹងយឺតនែរូទ័រ។ ប្រសិនបើអ្នកដាក់នាឡិការបស់អ្នកទៅសីតុណ្ហភាពខ្ពស់ក្នុងពេលថ្ងៃ (ឧ. អ្នកដើរលេងក្នុងពេលថ្ងៃ បន្ទាប់មកត្រឡប់ទៅខាងក្នុងវិញ) ចលនាអាចរត់លឿនពេលនៅខាងក្រៅ ប៉ុន្តែគួរតែត្រលប់ទៅធម្មតាវិញនៅពេលយេីងត្រឡប់មកខាងក្នុងវិញ។
មេដែករឺំមេញេទិច
មេដែកមាននៅគ្រប់ទីកន្លែង។ ខណៈពេលដែលវាមិនបង្កការគំរាមកំហែងពិតប្រាកដចំពោះនាឡិការ វាអាចប៉ះពាល់ដល់ចលនាមេកានិចដែលបានធ្លឹងយ៉ាងល្អនៅក្នុងនាឡិការបស់អ្នកពេលចេញពីកន្លែងផ្គុំ។ ម៉ាញេទិចអាចធ្វើឲ្យលំយោលនៃកម្លាំងរបស់ស្ព្រីង ធ្វើឱ្យនាឡិកាដំណើរការយឺតរឺលឿនជាងធម្មតា។ អ្នកគួទុកនាឡិការបស់អ្នកឱ្យនៅឆ្ងាយពីផលិតផលម៉ាញេទិកលើសពី 5 សង់ទីម៉ែត្រ ដូចជាទូរសព្ទ កុំព្យូទ័រ អាដាប់ទ័រ ឧបករណ៍បំពង់សំលេង ជាដើម។
ញាក់រឺរង្គួន
ជាការពិតណាស់ ការរង្គ្រួនដោយការរត់ខ្លាំងនឹងក្រវិលនាឡិការទៅមកខ្លាំងៗ វាក៏អាចធ្វើឱ្យខូចស្ទ្រីមដោយកំណត់កម្លាំងចេញពីលំនឹង ដែលធ្វើឱ្យវារត់លឿនពេក ឬយឺតពេក។
ការដាក់
ប្រសិនបើអ្នកជឿលើទំនាញផែនដី អ្នកប្រហែលជាចង់គិតពីរបៀបដែលអ្នករក្សាទុកនាឡិការបស់អ្នក ដូចជាការដាក់បញ្ឈរ ដាក់ផ្ទេក រឺក្រឡាប់។ ប្រសិនបើអ្នកនឹងមិនពាក់នាឡិការបស់អ្នករយៈពេលពីរបីថ្ងៃទេ សូមដាក់វាឱ្យរាបស្មើនៅលើខ្នងរបស់វា។ រឺក៍អាចទុកវានៅក្នុងប្រអប់នាឡិការដៃ។
ប្រសិនបើនាឡិកាមេកានិចស្វ័យប្រវត្តិរបស់អ្នកដំណើរការលឿនពេក ឬយឺតពេក វាអាចគ្រាន់តែជាករណីធម្មតាមួយដែលអាចធ្វេីអោយវាដំនេីការវិញបានដោយធ្វេីការធ្លឺងឡេីងវិញសូមយកវាទៅអោយអ្នកធ្វេីនាឡិការក្នុងការធ្លឹងវា។
